ល អ្នកគ្រប់គ្រងកម្មវិធីរបស់ស្ថានីយទូរទស្សន៍បាយ័ន បានប្រាប់ឲ្យដឹងថា លោកនឹងដឹកដៃកូនក្រមុំស្រស់
សោភាវ័យក្មេងក្រៅរង្វង់សិល្បៈចូល រោងការជាផ្លូវការនៅក្នុងអំឡុងខែមករាខាងមុខនេះ។
ក្រោយពីបែកបាក់ចំណងស្នេហា ជាមួយនឹងកញ្ញា ពេជ្រ សេរីរ័ត្ន អតីតពិធីការិនី «រាត្រីពណ៌ស្វាយ» កាលពីប៉ុន្មានខែមុន លោក គង់ វិសាល បានសម្រេចចិត្តភ្ជាប់ពាក្យស្អំបេះដូង ជាមួយនឹងកូនស្រីមន្រ្តីរាជការ និងអ្នកជំនួញម្នាក់កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១១ ដែលលោកបានអះអាងប្រាប់គេឯងមិនខ្លាច ពេជ្រ សេរីរ័ត្ន ឈឺចិត្តថា កូនមន្ត្រីរាជការម្នាក់នោះ ជាកូនក្រមុំដំបូងហើយក៏ជាកូនក្រមុំចុងក្រោយដែរ។ គូដណ្តឹងវ័យក្មេងដែលលោក គង់ វិសាល ថាស្រឡាញ់ពេញចិត្តគ្រប់ចំណុចម្នាក់នេះ មានឈ្មោះថា ហេង ហៀង អាយុ១៨ឆ្នាំ ជានារីភ្នំពេញវ័យក្មេងរាងខ្ពស់ស្រឡះជាង ពេជ្រ សេរីរ័ត្ន។ គូដណ្តឹងលោក គង់ វិសាល រូបនេះត្រូវបានគេដឹងថា នាងទើបតែបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ ហើយនាងមានគម្រោងទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក ប៉ុន្តែដោយសារត្រូវភ្ជាប់ពាក្យជាមួយលោក គង់ វិសាល ដូច្នេះគម្រោងបន្តការសិក្សានោះក៏ត្រូវផ្អាកវិញ។
បន្ទាប់ពីរៀបចំពិធីភ្ជាប់ពាក្យទើបតែមិនទាន់បាត់ចំហាយផង នៅពេលថ្មីនេះ ទាំងមិត្តភក្តិរបស់លោក គង់ វិសាល និងអ្នកសិល្បៈបានប្រាប់ឲ្យដឹងថា នៅពេលនេះ លោក គង់ វិសាល កំពុងមមាញឹកជាមួយនឹងការរៀបចំរត់ការរៀបចំមង្គលការនៅពេលខាង មុខដ៏ខ្លីនេះ។
ទាក់ទិននឹងការរៀបគម្រោងរៀបការចោលអតីតគូស្នេហ៍នាង ពេជ្រ សេរីរ័ត្ន នាពេលឆាប់ៗនេះ លោក គង់ វិសាល បានសារភាពថា លោកពិតជាកំពុងមានភាពរវល់ច្រើនជាមួយនឹងការងារថ្មីៗនៅស្ថានីយ ទូរទស្សន៍បាយ័ន ពិសេសនោះ លោកកំពុងមមាញឹកជាមួយនឹងការរៀបចំពិធីមង្គលការរបស់លោកនៅពេល ខាងមុខនេះ។ លោក គង់ វិសាល បានបន្តថា លោកនឹងត្រូវចូលរោងការនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២ខាងមុខនេះ ហើយពេលនេះកំពុងរៀបចំត្រៀមលក្ខណៈជាបណ្តើរៗ។
ម្ចាស់ស្នេហ៍អតីតពិធីការិនី ពេជ្រ សេរីរ័ត្ន ៧ឆ្នាំរូបនេះបាននិយាយថា៖«ថ្មីៗនេះ ខ្ញុំពិតជាមានការរវល់ណាស់ ព្រោះខាងបាយ័នក៏មានការងារថ្មីៗច្រើន រីឯខ្ញុំខ្លួនឯងក៏រវល់ ដូចលោកដឹងហើយថា ខ្ញុំទើបតែភ្ជាប់ពាក្យហើយ ហើយក៏ត្រូវដល់ពេលត្រូវត្រៀមខ្លួនចូលរោងការដែរ»។
លោកបាននិយាយដោយផ្ទុះសំណើចថា៖ «ឥឡូវហ្នឹង ខ្ញុំកំពុងរត់ការគម្រោងរៀបការហ្នឹង។ អ៊ីចឹងយើងនឹងរៀបការជាផ្លូវការនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២ នេះឯង ព្រោះតាមការគន់គូរទៅវាជាពេលដ៏ល្អ»។
ពេលនេះប្រាកដណាស់ថា លោក គង់ វិសាល នឹងរៀបមង្គលការចោលអតីតគូស្នេហ៍នាង ពេជ្រ សេរីរ័ត្ន ហើយ ដែលមិត្តខ្លះបាននិយាយថា ពេជ្រ សេរីរ័ត្ន ពិតជាអង្គុយសំកុកស្រងេះស្រងោចនឹកដល់គ្រាសាងអនុស្សាវរីយ៍ជាមួយ គ្នារាប់ពាន់ជំពូកមិនខាន ព្រោះមាត់ថា ដាច់ពីគ្នា តែចិត្តនៅតែនឹករកគ្នា។ តែទោះបីជាយ៉ាងណា ពេជ្រ សេរីរ័ត្ន ធ្លាប់ប្រាប់ភ្នំពេញប៉ុស្តិ៍នៅមុននេះថា នាងក៏មានអ្នកស្អំបេះដូងរួចហើយដែរ។ ប៉ុន្តែការអះអាងនេះ ទស្សនិកជនមិនទាន់ប្រាកដថា តើគូស្នេហ៍ថ្មីរបស់ ពេជ្រ សេរីរ័ត្ន ជាអ្នកណាឲ្យប្រាកដណាស់ ព្រោះមួយរយៈនេះ គេសង្កេតឃើញនាងបែកធ្លាយមានទំនាក់ទំនងច្រើនហួសពីការសន្មត។
ពេជ្រ សេរីរ័ត្ន បានធ្លាប់និយាយយ៉ាងម៉ឺងម៉ាត់ថា៖«នាងស្រឡាញ់គ្នាជាមួយលោក គង់ វិសាល ក៏មិនស្តាយក្រោយ ហើយបែកជាមួយលោក គង់ វិសាល ក៏មិនស្តាយក្រោយដែរ»៕
No comments:
Post a Comment