Wednesday, 14 December 2011 12:02
ភ្នំពេញ ប៉ុស្តិ៍
សេអ៊ូល : បន្ទាប់ពីបញ្ចប់វគ្គហ្វឹកហាត់៣សប្ដាហ៍នៅបន្ទាយទាហាន
តារាចម្រៀងប៉ុប រ៉េន បានចាប់ផ្ដើមកាតព្វកិច្ចយោធារបស់ខ្លួន
ក្នុងនាមជាជំនួយការគ្រូបង្វឹកនៅមណ្ឌល ចាប់ពីថ្ងៃទី១២
ខែធ្នូតទៅ។
ដោយសារតែសមត្ថភាពខាងជំនាញបាញ់កាំភ្លើង វាយប្រហារ
និងរត់ពេលយប់ចម្ងាយ៤០គីឡូម៉ែត្រ។ក្នុងការហ្វឹកហាត់ខាងលើ
តារាចម្រៀង រ៉េន ដែលត្រូវបាន គេស្គាល់ថាជា តួអង្គ
លី យ៉ុងជេ
ក្នុងរឿងបំណុលផ្ទះជំពាក់ស្នេហ៍
នោះក៏ទទួលបាននូវពិន្ទុខ្ពស់ពីការប្រឡងដល់ទៅ១០០ភាគរយ
ព្រមទាំងជាប់ជាបេក្ខជនហ្វឹកហាត់ដ៏ឆ្នើមមួយរូបទៀតផង។
ដោយសារតែកត្តានេះហើយ ទើបតារាចម្រៀងប៉ុបវ័យ
៣០ឆ្នាំរូបនេះត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹកនៅមណ្ឌល។
ក្រោយពីដកខ្លួនពីវិស័យសិល្បៈ
មួយរយៈដើម្បីចូលបន្ទាយទាហាននៅចុងខែតុលា
តារាសម្ដែងលំដាប់ពិភពលោក រ៉េន
នឹងបន្តកាតព្វកិច្ចយោធារបស់ខ្លួនក្នុងអំឡុងពេល២១ខែ
គឺគិតរហូតថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ឯណោះ៕
No comments:
Post a Comment