Monday, December 5, 2011

គង់ វិសាល រៀប​ការ​ចោល ពេជ្រ សេរី​រ័ត្ន នៅ​ខែ​មករា

ភ្នំពេញៈ បន្ទាប់​ពី​ទើប​តែ​ភ្ជាប់​ពាក្យ​ជាមួយ​នារី​ស្រស់​ក្មេង និង​ស្អាត​ជាង ពេជ្រ សេរី​រ័ត្ន កាល​ពី​អំឡុង​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១១​កន្លង​ទៅ​ថ្មី​ៗ​នេះ លោក គង់ វិសា

ល អ្នក​គ្រប់​គ្រង​កម្ម​វិធី​របស់​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​នឹង​ដឹក​ដៃ​កូន​ក្រមុំ​ស្រស់​

សោភា​វ័យ​ក្មេង​ក្រៅ​រង្វង់​សិល្បៈ​ចូល​ រោង​ការ​ជា​ផ្លូវ​ការ​នៅ​ក្នុង​អំឡុង​ខែ​មករា​ខាង​មុខ​នេះ​។

ក្រោយ​ពី​បែក​បាក់​ចំណង​ស្នេហា ជាមួយ​នឹង​កញ្ញា ពេជ្រ សេរីរ័ត្ន អតីត​ពិធីការិនី «រាត្រី​ពណ៌​ស្វាយ» កាល​ពី​ប៉ុន្មាន​ខែ​មុន លោក គង់ វិសាល បាន​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​ស្អំ​បេះដូង ជាមួយ​នឹង​កូន​ស្រី​មន្រ្តី​រាជការ និង​អ្នក​ជំនួញ​ម្នាក់​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ដែល​លោក​បាន​អះ​អាង​ប្រាប់​គេ​ឯង​មិន​ខ្លាច​ ពេជ្រ សេរី​រ័ត្ន ឈឺ​ចិត្ត​ថា កូន​មន្ត្រី​រាជការ​ម្នាក់​នោះ ជា​កូន​ក្រមុំ​ដំបូង​​ហើយ​ក៏​ជា​កូន​ក្រមុំ​ចុង​ក្រោយ​ដែរ។ គូ​ដណ្តឹង​វ័យ​ក្មេង​ដែល​លោក គង់ វិសាល ថា​ស្រឡាញ់​ពេញ​ចិត្ត​គ្រប់​ចំណុច​ម្នាក់​នេះ មាន​ឈ្មោះ​ថា ហេង ហៀង អាយុ​១៨​ឆ្នាំ ជា​នារី​ភ្នំពេញ​វ័យ​ក្មេង​រាង​ខ្ពស់​ស្រឡះ​ជា​ង ពេជ្រ សេរី​រ័ត្ន។ គូ​ដណ្តឹង​លោក គង់ វិសាល រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា នាង​ទើប​តែ​បញ្ចប់​ការ​សិក្សា​​នៅ​មធ្យម​សិក្សា​ទុតិយ​ភូមិ ហើយ​នាង​មាន​គម្រោង​ទៅ​បន្ត​ការ​សិក្សា​នៅ​សហ​រដ្ឋ​អាមេរិក​ ប៉ុន្តែ​ដោយ​សារ​ត្រូវ​ភ្ជាប់​ពាក្យ​ជាមួយ​លោក គង់ វិសាល ដូច្នេះ​គម្រោង​បន្ត​ការ​សិក្សា​នោះ​ក៏​ត្រូវ​ផ្អាក​វិញ​។

បន្ទាប់​ពី​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ​ទើប​តែ​មិន​ទាន់​បាត់​ចំហាយ​ផង នៅ​ពេល​ថ្មី​នេះ ទាំង​មិត្ត​ភក្តិ​របស់​លោក គង់ វិសាល និង​អ្នក​សិល្បៈ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ លោក​ គង់ វិសាល កំពុង​មមា​ញឹក​ជាមួយ​នឹង​ការ​រៀប​ចំ​រត់​ការ​រៀប​ចំ​មង្គល​ការ​នៅ​ពេល​ខាង​ មុខ​ដ៏​ខ្លី​នេះ​។

ទាក់​ទិន​នឹង​ការ​រៀប​គម្រោង​រៀប​ការ​ចោល​អតីត​គូស្នេហ៍​នាង ពេជ្រ សេរី​រ័ត្ន នា​ពេល​ឆាប់​ៗ​នេះ លោក គង់ វិសាល បាន​សារ​ភាព​ថា លោក​ពិត​ជា​កំពុង​មាន​ភាព​រវល់​ច្រើន​ជាមួយ​នឹង​ការ​ងារ​ថ្មី​ៗ​នៅ​ស្ថានីយ​ ទូរ​ទស្សន៍​បាយ័ន ពិសេស​នោះ លោក​កំពុង​មមា​ញឹក​ជាមួយ​នឹង​ការ​រៀប​ចំ​ពិធី​មង្គល​ការ​របស់​លោក​នៅ​ពេល​ ខាង​មុខ​នេះ​។ លោក គង់ វិសាល បាន​បន្ត​ថា លោក​នឹង​ត្រូវ​ចូល​រោង​ការ​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១២​ខាង​មុខ​នេះ​ ហើយ​ពេល​នេះ​កំពុង​រៀប​ចំ​ត្រៀម​លក្ខណៈ​ជា​បណ្តើរ​ៗ​។

ម្ចាស់​ស្នេហ៍​អតីត​ពិធី​ការិនី ពេជ្រ សេរី​រ័ត្ន ៧​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា៖«​ថ្មី​ៗ​នេះ ខ្ញុំ​ពិត​ជា​​មាន​ការ​រវល់​ណាស់​ ព្រោះ​ខាង​បាយ័ន​ក៏​មាន​ការងារ​ថ្មី​ៗ​ច្រើន​ រីឯ​ខ្ញុំ​ខ្លួន​ឯង​ក៏​រវល់​ ដូច​លោក​ដឹង​ហើយ​ថា ខ្ញុំ​ទើប​តែ​ភ្ជាប់​ពាក្យ​ហើយ ហើយ​ក៏​ត្រូវ​ដល់​ពេល​ត្រូវ​ត្រៀម​ខ្លួន​ចូល​រោង​ការ​ដែរ​»។

លោក​បាន​និយាយ​ដោយ​ផ្ទុះ​សំណើច​ថា​៖ «​ឥឡូវ​ហ្នឹង ខ្ញុំ​កំពុង​រត់​ការ​គម្រោង​រៀបការ​ហ្នឹង។ អ៊ីចឹង​យើង​នឹង​រៀប​ការ​ជាផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១២ នេះ​ឯង​ ព្រោះ​តាម​ការ​គន់​គូរ​ទៅ​វា​ជា​ពេល​ដ៏​ល្អ​»។

ពេល​នេះ​ប្រាកដ​ណាស់​ថា លោក គង់ វិសាល នឹង​រៀប​មង្គល​ការ​ចោល​អតីត​គូ​ស្នេហ៍​នាង ពេជ្រ សេរី​រ័ត្ន ហើយ ដែល​មិត្ត​ខ្លះ​បាន​និយាយ​ថា ពេជ្រ សេរី​រ័ត្ន ពិត​ជា​អង្គុយ​សំកុក​ស្រងេះ​ស្រងោច​នឹក​ដល់​គ្រា​សាង​អនុស្សាវរីយ៍​ជាមួយ​ គ្នា​រាប់​ពាន់​ជំពូក​មិន​ខាន ព្រោះ​មាត់​ថា ដាច់​ពី​គ្នា តែ​ចិត្ត​នៅ​តែ​នឹក​រក​គ្នា​។ តែ​ទោះ​​បី​ជា​យ៉ាង​ណា ពេជ្រ សេរី​រ័ត្ន ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​មុន​នេះ​ថា នាង​ក៏​មាន​អ្នក​ស្អំ​បេះដូង​រួច​ហើយ​ដែរ​។ ប៉ុន្តែ​ការ​អះអាង​នេះ ​ទស្សនិក​ជន​មិន​ទាន់​ប្រាកដ​ថា តើ​គូ​ស្នេហ៍​ថ្មី​របស់​ ពេជ្រ សេរី​រ័ត្ន ជា​អ្នក​ណា​ឲ្យ​ប្រាកដ​ណាស់​ ព្រោះ​មួយ​រយៈ​នេះ គេ​សង្កេត​ឃើញ​នាង​បែក​ធ្លាយ​មាន​ទំនាក់​ទំនង​ច្រើន​ហួស​ពី​ការ​សន្មត។

ពេជ្រ សេរី​រ័ត្ន បាន​ធ្លាប់​និយាយ​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖«​នាង​ស្រឡាញ់​គ្នា​ជាមួយ​លោក គង់ វិសាល ក៏​មិន​ស្តាយ​ក្រោយ ហើយ​បែក​ជាមួយ​លោក គង់ វិសាល ក៏​មិន​ស្តាយ​ក្រោយ​ដែរ​»៕

No comments:

Post a Comment