Wednesday, December 14, 2011

រ៉េន ត្រូវ​គេ​សរសើរ​ជា​ទាហាន​ឆ្នើម

Wednesday, 14 December 2011 12:02
ភ្នំពេញ ប៉ុស្តិ៍ 

111214_19c
សេអ៊ូល : បន្ទាប់​ពី​បញ្ចប់​វគ្គ​ហ្វឹកហាត់​៣​សប្ដាហ៍​នៅ​បន្ទាយ​ទាហាន តារា​ចម្រៀង​ប៉ុប​ រ៉េន បាន​ចាប់​ផ្ដើម​កាតព្វ​កិច្ច​យោធា​របស់​ខ្លួន ក្នុង​នាម​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​នៅ​មណ្ឌល ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ​តទៅ។
ដោយសារ​តែ​សមត្ថភាព​ខាង​ជំនាញ​បាញ់​កាំភ្លើង វាយ​ប្រហារ និង​រត់​ពេល​យប់​ចម្ងាយ​៤០​គីឡូម៉ែត្រ។​ក្នុង​ការ​ហ្វឹកហាត់​ខាង​លើ តារា​ចម្រៀង​ រ៉េន ដែល​ត្រូវ​បាន ​គេ​ស្គាល់​ថា​ជា តួអង្គ 
លី យ៉ុង​ជេ ក្នុង​រឿង​បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍ នោះ​ក៏​ទទួល​បាន​នូវ​ពិន្ទុ​ខ្ពស់​ពី​ការ​ប្រឡង​ដល់​ទៅ​១០០​ភាគ​រយ ព្រម​ទាំង​ជាប់​ជា​បេក្ខជន​ហ្វឹកហាត់​ដ៏​ឆ្នើម​មួយ​រូប​ទៀត​ផង។
ដោយ​សារ​តែ​កត្តា​នេះ​ហើយ ទើប​តារា​ចម្រៀង​ប៉ុប​វ័យ ៣០​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​តែង​តាំង​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​នៅ​មណ្ឌល។ ក្រោយ​ពី​ដក​ខ្លួន​ពី​វិស័យ​សិល្បៈ មួយ​រយៈ​ដើម្បី​ចូល​បន្ទាយ​ទាហាន​នៅ​ចុង​ខែ​តុលា តារា​សម្ដែង​លំដាប់​ពិភពលោក រ៉េន នឹង​បន្ត​កាតព្វកិច្ច​យោធា​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​២១​ខែ គឺ​គិត​រហូត​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៣​ឯ​ណោះ៕

No comments:

Post a Comment